រហូតមកដល់ពេលនេះ បេក្ខជន ១៦ នាក់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការចុះឈ្មោះបោះឆ្នោតត្រូវបានបញ្ចប់ ហើយការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែធ្នូ។ ថ្វីត្បិតដូច្នេះក៏ដោយ ស្ថានភាពសន្តិសុខនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅតែបន្តយ៉ាប់យ៉ឺន ដោយសារក្រុមប្រដាប់អាវុធរំលោភបំពានជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងសន្តិភាព បណ្តាលឱ្យមានអស្ថិរភាពនៅកន្លែងជាច្រើន និងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនស៊ីវិល។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឯកភាពជាមួយនឹងក្រុមប្រឹក្សាសន្តិសុខ អំពីការធានាបរិយាកាសអំណោយផលសម្រាប់ដំណើរការបោះឆ្នោតនិងតម្រូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់។ លោកឯកអគ្គរដ្ឋទូតបានជំរុញឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសង្កត់ធ្ងន់លើតួនាទីនិងការចូលរួមចំណែកដ៏សំខាន់របស់អង្គការក្នុងតំបន់ ដូចជាសហភាពអាហ្វ្រិក សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកកណ្តាល ក៏ដូចជាដៃគូអន្តរជាតិចំពោះសន្តិភាពនិងស្ថិរភាពនៅអាហ្វ្រិកកណ្តាលផងដែរ៕

តាម vovworld.vn