leftcenterrightdel
អឺរ៉ុបជំរុញការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹង UNCLOS (រូបថត៖ vtv.vn)

កាសែត ព័ត៌មានសាធារណៈរដ្ឋឆែក (novinky.cz) នាពេលចុងក្រោយនេះ បានបង្ហោះអត្ថបទសរសេររបស់អ្នកកាសែតឆែកលោក Alex Svemberg ជាអ្នកជំនាញផ្នែកសន្តិសុខអន្តរជាតិ ស្ដីពីការវិវត្តគួរឲ្យទាក់ទាញចំពោះសាធារណៈមតិអន្តរជាតិដែលពាក់ព័ន្ធដល់ការដែលប្រទេស អឺរ៉ុបចំនួន៣ រួមមានអង់គ្លេស បារាំង និងអាល្លឺម៉ង់ទើបនឹងបានផ្ញើរកំណត់ទូតរួមទៅកាន់អង្គការសហប្រជាជាតិដើម្បីច្រានចោលការទាមទារអធិបតេយ្យភាពដោយគ្មានមូលដ្ឋានរបស់ចិននៅសមុទ្រខាងកើត។ ប្រទេស អឺរ៉ុបទាំង៣ នេះបានអះអាងនូវទស្សនៈរួមស្ដីពីការដោះស្រាយបញ្ហានានានៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

អត្ថបទសរសេរបានចាត់ទុកថា សេចក្ដីប្រកាសទាមទារអធិបតេយ្យភាព ប្រវត្តិសាស្ត្ររបស់ចិនទៅលើផ្ទៃទឹកសឹងតែទាំងស្រុងនៃសមុទ្រខាងកើតនោះ បានរំលោភបំពានទៅលើ UNCLOS។ អង់គ្លេស បារាំង និងអាល្លឺម៉ង់សុទ្ធតែជាប្រទេសសមាជិកនៃអនុសញ្ញានេះ ហើយកាលពីឆ្នាំ២០១៩ គេធ្លាប់បានបង្ហាញគោលជំហររួមក្នុងបញ្ហាសមុទ្រខាងកើតរួចហើយ តាមរយៈការចេញសេចក្ដីថ្លែងការណ៍រួមដោយសម្ដែងនូវការព្រួយបារម្ភចំពោះការវិវត្តន៍ដ៏តានតឹងក្នុងតំបន់សមុទ្រនេះ៕

តាម vovworld