ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងឡាយបានទទួលស្គាល់នូវវឌ្ឍនភាពជាវិជ្ជមាននៅស៊ូដង់ខាងត្បូងនាពេលកន្លងមក និងអំពាវនាវឲ្យបន្តខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំ២០១៨ ជាពិសេសគឺការបង្កើតកម្លាំងសន្តិសុខបង្រួបង្រួមជាតិ និងសភាអន្តរកាល។ ប្រទេសទាំងឡាយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងមនុស្សធម៌។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពជាវិជ្ជមាននៅស៊ូដង់ខាងត្បូងតាំងពីបង្កើតរដ្ឋាភិបាលអន្តរកាលមក ក៏ដូចជាតួនាទីជាអន្តរកម្មរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូងក្នុងដំណើរការសន្តិភាពនៅប្រទេសស៊ូដង់ជិតខាង។

លោក Dang Dinh Quy បានទទួលស្គាល់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តជាសារវ័ន្ត ហើយអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់ខាងត្បូងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាអំពើហឹង្សារវាងបណ្ដាសហគមន៍។ លោកសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញការផ្លាស់ប្តូរនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ឆ្ពោះទៅការពិនិត្យឡើងវិញនៃយន្តការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនាខែធ្នូខាងមុខ។ លោកក៏វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ UNMISS AU និង IGAD ក្នុងការជំរុញដំណើរការសន្តិភាពនិងការអភិវឌ្ឍនៅស៊ូដង់ខាងត្បូង ហើយអះអាងថាវៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់ UNMISS៕

បកប្រែដោយ Thuy Anh