លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការដែលពិភពលោកមិនទាន់ទប់ស្កាត់បានជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញថា សហគមន៍អន្តរជាតិមិនទាន់បានសហការគ្នាឲ្យគ្រប់គ្រាន់នៅឡើយ។ ដូច្នេះ ប្រទេសនានាចាំបាច់ត្រូវសហការគ្នា ដើម្បីដោះស្រាយការគំរាមកំហែងពីអាកាសធាតុ។

leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vnanet.vn)

លោក Antonio Guterres បានចាត់ទុកថា ការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាធ្ងន់ធ្ងរជាងជំងឺរាតត្បាតទៅទៀត ព្រោះថានេះគឺជាគ្រោះអាសន្នដែលមានស្រាប់ចំពោះភពផែនដី និងជីវិតរបស់មនុស្សលោក។ លោកបានអំពាវនាវដល់បណ្ដាប្រទេសបញ្ឈប់ការឧបត្ថម្ភធន​រុករក​ឥន្ធនៈ​ផូស៊ីល ហើយចាប់ផ្តើមវិនិយោគទៅលើថាមពលកកើតឡើងវិញ ក៏ដូចជា ការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំភាយកាបូននៅឆ្នាំ ២០៥០ ផងដែរ៕

តាម vovworld.vn