ប្រទេសសមាជិកទាំងឡាយនៃក្រុមប្រឹក្សាសន្តិសុខបានគាំទ្រការបោះឆ្នោតនៅសូម៉ាលីនាពេលខាងមុខ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរៀបចំឡើងវិញនូវការចរចារវាងរដ្ឋាភិបាលសហព័ន្ធនិងរដ្ឋជាសមាជិកដើម្បីដោះស្រាយបណ្ដាបញ្ហានយោបាយ ជាពិសេសគឺការស្រុះចិត្តគំនិតក្នុងការបោះឆ្នោតខាងមុខនេះ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ dangcongsan.vn)

ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្ដែងនូវការគាំទ្រចំពោះការខិតខំរៀបចំការបោះឆ្នោតរបស់រដ្ឋាភិបាលសូម៉ាលី ហើយបញ្ជាក់លើសាមគ្គីភាព និងការផ្សះផ្សាជាតិ រវាងរដ្ឋាភិបាល និងរដ្ឋជាសមាជិក។ លោកបានអំពាវនាវឲ្យភាគីទាំងឡាយសហប្រតិបត្តិការ បង្កើនការចរចា ការជឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីផលប្រយោធន៍របស់ប្រជាជន។ លោកបានអំពាវនាវឲ្យដៃគូអន្តរជាតិជួយឧបត្ថម្ភរដ្ឋាភិបាលសូម៉ាលី ឲ្យកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចសង្គម និងឆ្លើយតបនឹងតម្រូវការមនុស្សធម៌។ ប្រទេសវៀតណាមសន្យាថា នឹងបន្តរួមជាមួយអង្គការសហប្រជាជាតិ អង្គការក្នុងតំបន់ និងអន្តរជាតិជួយគាំទ្រប្រទេសសូម៉ាលី ក្នុងការឆ្ពោះទៅសន្តិភាព ស្ថិរភាព និងអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh