តំណាង PBC បានឲ្យដឹងថា ជំងឺ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រទេសដែលមានជម្លោះ។ បណ្ដាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោតសរសើរចំពោះសកម្មភាពដែល PBC អនុវត្តដើម្បីទប់ទល់នឹងជំងឺរាតត្បាតក្នុងរយៈពេលកន្លងមក។ តំណាងទាំងឡាយបានឯកភាពថា គួរតែផ្តោតទៅលើកិច្ចសហប្រតិបត្ដិការរវាងទីភ្នាក់ងារនានានៃអង្គការសហប្រជាជាតិ ផ្តល់អាទិភាពដល់ក្រុមងាយរងគ្រោះក្នុងសង្គម និងលើកកំពស់តួនាទីរបស់សហគមន៍មូលដ្ឋាន។ល។

leftcenterrightdel
កិច្ចសន្ទនារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈប្រព័ន្ធវីដេអូ​(រូបថត៖ ​dang​congsan.vn)

មានប្រសាសន៍ក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកនូវផលប៉ះពាល់នៃជំងឺរាតត្បាត និងសារៈសំខាន់នៃការដោះស្រាយបញ្ហាលើគ្រប់វិស័យ និងការសម្របសម្រួលដើម្បីជៀសវាងការត្រួតស៊ីគ្នាក្នុងការអនុវត្តសកម្មភាពនានារបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh