លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុងហ្សឺណែវបានចូលរួម និងមានប្រសាសន៍ក្នុងកិច្ចប្រជុំ។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai (រូបថត៖ vnanet.vn)

លោកស្រី Le Thi Tuyet Mai បញ្ជាក់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុនចំពោះសេដ្ឋកិច្ចនៅលើពិភពលោក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច និងនៅវៀតណាម ។ វៀតណាមក៏កោតសរសើរប្រទេសជប៉ុនគឺជាសមាជិកមួយក្នុងចំណោមសមាជិកដែលមានតួនាទីសំខាន់ៗក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្របតាមច្បាប់ ហើយចូលរួមយ៉ាងសកម្ម និងជម្រុញកិច្ចសន្យាស្ដីពីសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគនៅ WTO វេទិកានានាលើពិភពលោក និងយន្តការផ្សេងៗក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មលើពិភពលោក។

វៀតណាមសង្ឃឹមថា ប្រទេសជប៉ុននឹងបន្តដើរតួនាទីដឹកនាំក្នុងការពង្រឹង និងពង្រីកប្រព័ន្ធពាណិជ្ជកម្មពហុភាគី បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ ចូលរួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់និងលើពិភពលោក៕

បកប្រែដោយ Thanh Cong