leftcenterrightdel
ទិដ្ឋភាពក្រោយពីការប្រយុទ្ធគ្នានៅអ៊ីដលីបប្រទេសស៊ីរីនាថ្ងៃទី ៤ ឧសភាឆ្នាំ ២០២០ ( រូបថតៈ AFP / TTXVN)

 

ថ្លែងកិច្ចសន្ទនានេះ សមាជិកក្រុមប្រឹក្សាសន្តិសុខក៏បានសំដែងនូវទស្សនៈលើរបាយការណ៍ថ្មីដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២០ របស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ស្តីពីការប្រើប្រាស់អាវុធគីមីនៅប្រទេសស៊ីរី។

ប្រទេសមួយចំនួនបានលើកឡើងនូវសន្និដ្ឋាននៃរបាយការណ៍ស្តីពីការមានមូលដ្ឋាននានាប៉ុន្តែមិនអាចចេញសេចក្តីសន្និដ្ឋានពិតប្រាកដណាមួយដែលចោទថា កងទ័ពជើងអាកាសស៊ីរីបានធ្វើការវាយប្រហារគីមីចំនួន ៣ លើកនៅឯទីក្រុង Ltamenah កាលពីខែមីនា ឆ្នាំ២០១៧។ ប្រទេសមួយចំនួនទៀតក៏បានបដិសេធជាសាធារណៈស្តីពីនីតិវិធីរបស់ក្រុមស៊ើបអង្កេតនិងផ្ទៀងផ្ទាត់ ក៏ដូចជារបាយការណ៍របស់ក្រុមនេះផងដែរ។

ថ្លែងនៅឯកិច្ចប្រជុំនេះ តំណាងក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា គោលជំហរដោយឥតងាករេរបស់វៀតណាមគឺប្រឆាំងជំទាស់រាល់សកម្មភាពនៃការប្រើប្រាស់អាវុធគីមី ព្រមទាំងគាំទ្រដល់ការអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ហើយរាល់សកម្មភាពរបស់ OPCW ដែលត្រូវបានអនុវត្តស្របតាមអនុសញ្ញាផង​ដែរ៕

តាម vovowrld.vn