នាថ្ងៃទី២៨ ខែមីនា តំណាងប្រទេសឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Dian Triansyah Djani បានឲ្យដឹងថា សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តពោលខាងលើរបស់ប្រទេសឥណ្ឌូនេស៊ី ហ្កាណា  Liechtenstein ន័រវែស សិង្ហបុរី និងស្វីស បានទទួលការគាំទ្រពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិជិត១៥០​​ ប្រទេស។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបរិបទ​នៃការរីករាលដាលជំងឺ និងអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់នឹងជំងឺរាតត្បាតដោយជោគ​ជ័យ តាមរយៈការផ្លាស់ប្ដូរព័ត៌មានចំណេះដឹងក្នុងវិស័យវិទ្យាសាស្រ្ត និងបទពិសោធន៍ ក៏ដូចជាការអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តគឺជាសំណើដំបូងបង្អស់ដែលដាក់ចេញដោយប្រទេសជាសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិចាប់តាំងពីពេល WHO បានប្រកាសថា Covid-19 ជាជំងឺរាតត្បាតជាសកលនាថ្ងៃទី១០ ខែមីនាកន្លងមក៕

បកប្រែដោយ Thuy Anh