សេចក្តីសម្រេចចិត្តលេខ ២៥១៣ បានអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃ២៩ ខែកុម្ភៈដែលបានរៀបរាប់ខាងលើ និងសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយអាមេរិក និងអាហ្វហ្គានីស្ថាន នាថ្ងៃ២៨ ខែកុម្ភៈ។ សេចក្តីសម្រេចចិត្តលេខ២៥១៣ បានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពត្រូវបានដឹកនាំ និងធ្វើម្ចាស់ការដោយជនអាហ្វហ្គានីស្ថាន ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានានៅអាហ្វហ្គានីស្ថានជម្រុញកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងឈប់បាញ់ និងដំណោះស្រាយនយោបាយ។

leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចចិត្តលេខ២៥១៣ (រូបថត៖ vov.vn)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ដ្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើការគាំទ្ររបស់វៀតណាមចំពោះសេចក្តីសម្រេចចិត្តនេះដើម្បីសន្តិភាព និងស្ថិរភាពយូរអង្វែងនៅអាហ្វហ្គានីស្ថាន ក៏ដូចជាផលប្រយោជន៍របស់ប្រជាជន អាហ្វហ្គានីស្ថាន។ លោកបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចជួយប្រទេសអាហ្វហ្គានីស្ថានកសាងសន្តិភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Thuy Anh