leftcenterrightdel
បុគ្គលិកសុខាភិបាលពិនិត្យសីតុណ្ហភាពរាងកាយនៅ Nicosia នៃប្រទេសស៊ីប (រូបថតៈ AFP / vnanet.vn)

ជាមួយនឹងសេចក្តីជូនដំណឹងនាពេលថ្មីរបស់ប្រទេសស៊ីបនោះ នាបច្ចុប្បន្ន ប្រទេសជាសមាជិក សហភាពអឺរ៉ុបទាំង ២៧ សុទ្ធតែមានអ្នកផ្ទុកជំងឺ Covid-១៩។ យោងតាមតួរលេខស្ថិតិនៅដំណាច់ថ្ងៃទី ៩ ខែមីនា បានឲ្យដឹងថា អ្នកស្លាប់ដោយជំងឺរាតត្បាត Covid-១៩ នៅអឺរ៉ុបមានចំនួន ៥១១ នាក់ ដែលក្នុងនោះអ៊ីតាលីមានច្រើនជាងគេ ដោយមាន ៤៦៣ ករណី បារាំងមាន ២១ ករណី អេស្ប៉ាញមាន ១៦ ករណី អង់គ្លេសមាន ៤ ករណី ហូឡង់មាន ៣ ករណី ស្វីស ២ ករណី និង    អាល្លឺម៉ង់ ២ ករណី។

នៅថ្ងៃដដែលនោះ ទូរទស្សន៍បារាំង BFFM បានផ្សាយថា រដ្ឋមន្រ្តីក្រសួងវប្បធម៌បារាំងលោក Franck Riester បានឆ្លងវីរុស SARS-CoV-2 ហើយនៅដាក់នៅដាច់ដោយឡែកនៅផ្ទះរបស់ខ្លួន។ នាបច្ចុប្បន្នមានសមាជិកសភាបារាំងចំនួន ៥ រូបត្រូវបានកត់សម្គាល់ថាឆ្លងវីរុស SARS-CoV-2៕

តាម vovworld