ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ HAUFO និងស្ថានទូតឡាវប្រចាំវៀតណាម ដើម្បីឆ្ពោះទៅការរំលឹកខួបលើកទី ៥៧ នៃថ្ងៃបង្កើតអាស៊ាន ខួបលើកទី ៧៩ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានីហាណូយ។ មហោស្រពគឺជាសកម្មភាពផ្លាស់ប្តូរវប្បធម៌អន្តរជាតិ និងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជននៃរដ្ឋធានីហាណូយ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជនរដ្ឋធានីហាណូយ និងប្រជាជនវៀតណាម ជាមួយប្រជាជននៃប្រទេសសមាជិកអាស៊ាននិយាយដោយឡែក និងមិត្តភក្តិអន្តរជាតិនិយាយរួម។

leftcenterrightdel
លោកស្រី Tran Thi Phuong អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ណែនាំអំពីមហោស្រពវប្បធម៌មិត្តភាព “ពណ៌នៃអាស៊ាន”

លោកស្រី Tran Thi Phuong អនុប្រធានអចិន្ត្រៃយ៍នៃ HAUFO បានអះអាងថា តាមរយៈការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការតាំងពិពណ៌រូបថត នឹងរួមចំណែកផ្សព្វផ្សាយរូបភាព ទឹកដីមនុស្ស និងអត្តសញ្ញាណវប្បធម៌នៃប្រទេសសមាជិកអាស៊ានទៅកាន់ប្រជាជនវៀតណាម និងមិត្តអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញបំណងប្រាថ្នាកសាង និងអភិវឌ្ឍរដ្ឋធានី «វប្បធម៌ - អរិយធម៌ - ទំនើប»; បង្ហាញ និងរីកសាយភាយចំណងមិត្តភាព សេចក្តីស្រឡាញ់សន្តិភាព និងមោទនភាពរបស់ប្រជាជនរដ្ឋធានីហាណូយ។ នេះក៏ជាឱកាសសម្រាប់ប្រទេសសមាជិកអាស៊ាន និងធុរកិច្ចអាស៊ាន ណែនាំផលិតផលសិប្បកម្ម និងផលិតផលប្រពៃណី ដើម្បីផ្លាស់ប្តូរ សិក្សា និងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍជាមួយគ្នាទៅវិញទៅមក៕

បកប្រែដោយ Huyen Trang