ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំ AMM-57 និងកិច្ចប្រជុំពាក់ព័ន្ធគឺជាបណ្ដាសកម្មភាពសំខាន់បំផុតក្នុងឆ្នាំសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់លើគ្រប់វិស័យរបស់ប្រទេស​ឡាវដែលជាប្រធានអាស៊ាននៅឆ្នាំ២០២៤។ ប្រទេសទាំងឡាងបានបញ្ជាក់ពីការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ជោគជ័យរួមនៃកិច្ចប្រជុំទាំងឡាយ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) (រូបថត៖ ក្រសួងការបរទេស)

ក្រោមប្រធានបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនានានឹងពិភាក្សាអំពីការអនុវត្តកិច្ចការសំខាន់ៗ និងអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២៤ ដំណើរការកសាងសហគមន៍អាស៊ាន ពិនិត្យ និងតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូ ពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់។ កិច្ចប្រជុំនឹងអនុម័តលើឯកសារសំខាន់ៗជាច្រើនដែលជាមូលដ្ឋានសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ានជាមួយដៃគូនាពេលខាងមុខ។

យោងតាមកម្មវិធី កិច្ចប្រជុំ AMM-57 និងកិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសិទជាតិនៃប្រទេសឡាវ រួមទាំងសកម្មភាពប្រហែល ២០ ក្នុងក្របខ័ណ្ឌអាស៊ាន អាស៊ាន+១ អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

* នាថ្ងៃទី ២៣ ខែកក្កដា លោក Do Hung Viet អនុរដ្ឋមន្ត្រី និងប្រធាន SOM នៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) ដើម្បីពិភាក្សាអំពីស្ថានភាពអនុវត្តផែនការសកម្មភាព SEANWFZ ដំណាក់កាល ២០២៣-២០២៧ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh