អាមេរិក៖ មានការរំពឹងទុកជាច្រើនលើការកាត់បន្ថយអត្រាការប្រាក់របស់ FED
យោងតាមផែនការ ធនាគារកណ្តាលអាមេរិក (Fed) មានកិច្ចប្រជុំរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧-១៨ ខែកញ្ញា (ម៉ោងក្នុងស្រុក) ដែលក្នុងនោះ ទីភ្នាក់ងារនេះអាចប្រកាសសេចក្តីប្រកាសកាត់បន្ថយអត្រាការប្រាក់។ សេដ្ឋវិទូនិងសហគ្រិនអាមេរិកបានរង់ចាំសេចក្តីប្រកាសរបស់ Fed ស្តីពីការកាត់បន្ថយអត្រាការប្រាក់ អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីអាចទទួលបានប្រាក់កម្ចីកាន់តែងាយស្រួល។