អាមេរិករំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃការវាយប្រហារភេរវកម្មទី ១១ កញ្ញា
ប្រធានាធិបតីអាមេរិក លោក Joe Biden, អនុប្រធានាធិបតី លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃទី ១១ ខែកញ្ញា បានចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារភេរវកម្មនៅសហរដ្ឋអាមេរិកដែលបានអង្រួនពិភពលោកកាលពី ២៣ ឆ្នាំមុននៅវិមានរំលឹកវិញ្ញាណក្ខន្ធនិងសារមន្ទីរជាតិក្នុងទីក្រុងញូវយ៉ក។
មន្ត្រីចូលរួមពិធីនេះ បានខ្ទាស់ខ្សែបូពណ៌ខៀវតូចៗនៅលើទ្រូងរបស់ខ្លួន ហើយស្តាប់គណរៀបចំអានឈ្មោះជនរងគ្រោះជិត ៣,០០០ នាក់ដែលបានសម្លាប់នៅក្នុងការវាយប្រហារលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) ក្នុងទីក្រុងញូវយ៉ក។
|
|
ទង់ជាតិ និងផ្កានៅសារមន្ទីរជាតិ និងវិមានរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការវាយប្រហារភេរវកម្ម ១១ កញ្ញា នៅមន្ទីរបញ្ចកោណ (រូបថត៖ AFP) |
ថ្លែងមតិនៅទីនេះ អនុប្រធានាធិបតី Harris បានសង្កត់ធ្ងន់លើសាមគ្គីភាពជាមួយក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះ។ លោកស្រីក៏បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានគោរពដល់ស្មារតីសាមគ្គីភាពរបស់ប្រជាជនក្នុងថ្ងៃជោគវាសនាដ៏ឈឺចាប់នោះ។ បន្ទាប់មក លោកស្រី Harris រួមជាមួយនឹងប្រធានាធិបតី Biden និងអតីតប្រធានាធិបតី Trump បានទៅកាន់ទីតាំងក្នុងរដ្ឋ Pennsylvania ជាកន្លែងដែលយន្តហោះប្លន់បានធ្លាក់កាលពីថ្ងៃទី ១១ ខែកញ្ញា ដើម្បីរំលឹកដល់ជនរងគ្រោះ។ បន្ទាប់មក គណប្រតិភូបានទៅកាន់កន្លែងដែលយន្តហោះមួយផ្សេងទៀតបានធ្លាក់ចូលមន្ទីរបញ្ចកោណ ក្នុងខណ្ឌ Arlington រដ្ឋ Virginia។
ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ គឺជាការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមគ្រួសារនៃជនរងគ្រោះ ១១ កញ្ញា និងតំណាងរាស្ត្រនៃបណ្តារដ្ឋក៏កំពុងជំរុញដំណើរការធ្វើឱ្យថ្ងៃទី ១១ ខែកញ្ញា ក្លាយជាពិធីសហរដ្ឋផងដែរ៕
តាម vovworld.vn