បើកមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩
នាថ្ងៃទី១០ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានបើកសម័យប្រជុំពេញអង្គលើកដំបូង។
អ្នកការទូតជនជាតិកាមេរូន លោក Philemon Yang បានថ្លែងសុន្ទរកថាក្នុងសម័យបើកក្នុងនាមជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។ តាមនោះ លោក Yang បានអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមឆ្លងព្រំដែននាពេលបច្ចុប្បន្ន ដូចជាការប្រែប្រួលអាកាសធាតុ ជម្លោះ និងអំពើហិង្សាប្រដាប់អាវុធ។
|
|
ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
ចំណែកខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងពិភពលោកដែលពោរពេញដោយអស្ថិរភាព ហើយបានសង្កត់ធ្ងន់ថា មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាយន្តការដែលមិនអាចខ្វះបាន និងជាមាគ៌ាដ៏សំខាន់ឆ្ពោះទៅរកអនាគតសន្តិភាព និងសមភាពសម្រាប់អ្នកទាំងអស់គ្នា។ សម័យប្រជុំគ្រោងនឹងអូសបន្លាយមានរយៈពេលពីថ្ងៃទី ១០ ដល់ថ្ងៃទី ៣០ ខែកញ្ញា។
ទន្ទឹមនឹងនេះ ថ្ងៃដំបូងនៃសប្តាហ៍ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកញ្ញា ដោយមានការចូលរួមពីប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអង្គការសហប្រជាជាតិ៕
តាម vovworld.vn