leftcenterrightdel
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump។ រូបថត៖ Reuters/TTXVN

ការជជែកដេញដោលនេះត្រូវបានសម្របសម្រួលដោយកាសែត ABC News ដោយមានរយៈពេលប្រហែល ៩០ នាទី និងមិនមានអ្នកទស្សនាផ្ទាល់ទេ។ យោងតាមបទបញ្ញត្តិ ភាគីទាំងពីរបានយល់ព្រមបិទមីក្រូហ្វូន នៅពេលមិនមែនជាវេនរបស់ពួកគេក្នុងការនិយាយ។ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតិឱ្យនាំយកសម្ភារៈ ឬក្រដាសចំណាំនោះទេ ប៉ុន្តែនឹងមានដបទឹក ប៊ិច និងក្រដាស់ស។ បេក្ខជនមិនបានដឹងពីប្រធានបទនៃការជជែកដេញដោលជាមុនទេ។ បេក្ខជនម្នាក់ៗនឹងមានពេល ២ នាទីដើម្បីឆ្លើយសំណួររបស់ពិធីករ ហើយមានពេល ២ នាទីដើម្បីធ្វើវិវេចនា និង ១ នាទីបន្ថែមប្រសិនបើចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនទាំងពីរមិនត្រូវបានអនុញ្ញាតឱ្យសួរសំណួរគ្នាទៅវិញទៅមក និងមិនត្រូវបានអនុញ្ញាតឱ្យទាក់ទងជាមួយក្រុមបោះឆ្នោតក្នុងអំឡុងពេលជជែកដេញដោលនោះទេ។

ខ្លឹមសារនៃការជជែកដេញដោលគឺជុំវិញបញ្ហាដែលប្រជាជនអាមេរិកព្រួយបារម្ភ ដូចជាសេដ្ឋកិច្ច ជនអន្តោប្រវេសន៍ ការរំលូតកូន គោលនយោបាយការបរទេស ជាពិសេសជម្លោះរុស្ស៊ី-អ៊ុយក្រែន និងហាម៉ាស-អ៊ីស្រាអែល៕

តាម vovworld.vn