ការវាយឆ្មក់ថ្មីបំផុតចំនួនពីរបានកើតមានឡើងកាលពីយប់ថ្ងៃទី ១១ កញ្ញា ជាមួយនឹងមីស៊ីលប្រហែល ៤០ គ្រាប់ត្រូវបានបាញ់បង្ហោះចេញពីភាគខាងត្បូងប្រទេសលីបង់ ដោយវាយប្រហារតំបន់ចំនួនពីរគឺ Arab al-Aramshe និង Matat។ ការវាយប្រហារមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ដោយសារមីស៊ីលភាគច្រើនបានធ្លាក់ចូលទៅក្នុងតំបន់ល្ហល្ហេវ ហើយមីស៊ីលមួយចំនួនទៀតត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល។

leftcenterrightdel
ផ្សែងហុយចេញពីទីក្រុងហ្គាហ្សា បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់កម្លាំងអាកាសអ៊ីស្រាអែល (រូបថត៖ vnanet.vn)

មុននោះ នាពេលថ្ងៃត្រង់និងរសៀលថ្ងៃទី ១១ កញ្ញា ក្រុមខ្មាន់កាំភ្លើងមកពីប្រទេសលីបង់ បានបាញ់មីស៊ីលប្រហែល ៦០ គ្រាប់ ក្នុងការវាយឆ្មក់ចំនួនពីរ សំដៅទៅលើតំបន់ភាគខាងលិចនិងតំបន់ Galilee។ កងកម្លាំង Hezbollah បានអះអាងទទួលខុសត្រូវចំពោះការវាយឆ្មក់ចំនួន៣ ក្នុងចំណោមការវាយឆ្មក់ទាំង៤នេះ។ ការវាយប្រហារដែលនៅសេសសល់ត្រូវបានធ្វើឡើងដោយសាខារបស់កងកម្លាំងហាម៉ាសក្នុងប្រទេសលីបង់។

កងទ័ពអ៊ីស្រាអែលបានឆ្លើយតបទៅនឹងការវាយប្រហារពីប្រទេសលីបង់ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសជាច្រើន សំដៅទៅលើគោលដៅរាប់សិបនៅភាគខាងត្បូងនៃប្រទេសជិតខាងនេះ។ យន្តហោះចម្បាំង និងយន្តហោះដ្រូនរបស់អ៊ីស្រាអែលក៏បានវាយប្រហារទៅលើគោលដៅជាបន្តបន្ទាប់របស់ក្រុមហេសបូឡា ផងដែរ៕

តាម vovworld.vn