សហរដ្ឋអាមេរិក៖ គណបក្សសាធារណរដ្ឋបើកមហាសន្និបាតទូទាំងប្រទេស
មន្ត្រីគណបក្សសាធារណរដ្ឋអាមេរិកបានឲ្យដឹងថា មហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុកនៅថ្ងៃទី១៥ ខែកក្កដា នៅទីក្រុង Milwaukee រដ្ឋ Wisconsin។
ក្នុងពេលជាមួយគ្នានោះ លោក Donald Trump អតីតប្រធានាធិបតី ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ក៏បានមកចូលរួមមហាសន្និបាតផងដែរ។ មហាសន្និបាតទូទាំងប្រទេសរបស់គណបក្សសាធារណរដ្ឋបានប្រព្រឹត្តិទៅក្នុងរយៈពេល ៤ ថ្ងៃ ដោយមានការចូលរួមពី សមាជិកគណបក្សសាធារណរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី។
    |
 |
លោក Donald Trump អតីតប្រធានាធិបតីអាមេរិក រងការបាញ់ប្រហារក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត (រូបថត៖ REUTERS) |
មហាសន្និបាតនៃគណបក្សសាធារណរដ្ឋត្រូវបានរៀបចំឡើងជារៀងរាល់បួនឆ្នាំម្តង សំដៅប្រមូលផ្តុំកម្លាំងសំខាន់បំផុតមុនការបោះឆ្នោត។ តាមផែនការ មហាសន្និបាតនៃគណបក្សសាធារណរដ្ឋនឹងតែងតាំងបេក្ខជនអនុប្រធានាធិបតីនៅថ្ងៃពុធ ហើយនឹងតែងតាំងបេក្ខជនដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅថ្ងៃទី ១៩ ខែកក្កដា។
នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត កាលពីថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) បានឲ្យដឹងថា ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី Donald Trump កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារនេះតាមទិសដៅជាអំពើភេរវកម្មក្នុងស្រុក ហើយបានបន្ថែមថា ជនសង្ស័យបានធ្វើសកម្មភាពតែម្នាក់ឯង៕
តាម vovworld.vn