សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងដែនសមុទ្រ រួមទាំងសមយុទ្ធនៅសមុទ្រ ដើម្បីសាកល្បង និងបញ្ជាក់អំពីអន្តរប្រតិបត្តិការរវាងគោលលទ្ធិ យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីនៃកងកម្លាំងប្រដាប់អាវុធ។

leftcenterrightdel
នាវាចម្បាំងមកពីសហរដ្ឋអាមេរិក ជប៉ុន កាណាដា និងហ្វីលីពីនបានធ្វើសមយុទ្ធរួមគ្នាកាលពីថ្ងៃទី ១៦ ខែមិថុនា (រូបថត៖ កងទ័ពជើងទឹកអាមេរិក)

ហ្វីលីពីន អាមេរិក ជប៉ុន និងអូស្ត្រាលី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីខែមេសា នៅសមុទ្រខាងកើត។ ជប៉ុនបានឲ្យដឹងថា ខ្លួនប្តេជ្ញាពង្រឹងភាពជាដៃគូជាមួយប្រទេសដែលមានគំនិតដូចគ្នាក្នុងការរក្សានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ។ ក្នុងពេលជាមួយគ្នានោះកាណាដាកាលពីដើមឆ្នាំនេះក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយប្រទេសហ្វីលីពីន ដែលមន្ត្រីមួយចំនួនបាននិយាយថា អាចនាំទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA)៕

តាម vovworld.vn