ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mahmoud Ahmadinejad អាយុ ៦៧ឆ្នាំ ដែលមានទស្សនៈតឹងរឹងលើគោលនយោបាយការបរទេស បានបញ្ជាក់ថា រាល់ការលំបាករបស់ប្រទេសនេះ នឹងត្រូវដោះស្រាយតាមរយៈការប្រមូលផ្តុំកម្លាំងជាតិជាអតិបរមា។ លោក Mahmoud Ahmadinejad ធ្លាប់បានបម្រើការនៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ លោកកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ចំនួនពីរអាណត្តិជាប់គ្នា ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣។

leftcenterrightdel
អតីតប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad បានដាក់សំណុំឯកសារដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ ABC News)

មុននោះ នៅថ្ងៃទី៣១ ឧសភា អតីតប្រធានសភាជាតិអ៊ីរ៉ង់ លោក Ali Larijani ក៏បានដាក់សំណុំឯកសារដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីផងដែរ។ បញ្ជីឈ្មោះបេក្ខជនដែលមានសិទ្ធិចូលរួមបោះឆ្នោតនឹងត្រូវបានប្រកាសនៅថ្ងៃទី ១១ ខែមិថុនា។ បេក្ខជនចាប់ផ្តើមដំណើរការឃោសនារកសំលេងឆ្នោតចាប់ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី ២៦ ខែមិថុនា។ ការបោះឆ្នោតជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែមិថុនា ហើយលទ្ធផលរាប់សន្លឹកឆ្នោតអាចនឹងត្រូវបានប្រកាសពីរបីថ្ងៃក្រោយ៕

តាម vovworld.vn