ប៉ុស្តិ៍ Al-Masirah មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែព័ត៌មានដែលបង្ហោះដោយប្រជាជនក្នុងតំបន់នៅលើបណ្តាញសង្គមបានបង្ហាញថា ការវាយប្រហារតាមជើងអាកាសទាំងនេះបានសំដៅទៅលើទីតាំងរបស់ក្រុម Houthi នៅតំបន់ក្បែរសមុទ្រក្រហម។

leftcenterrightdel
រូបភាពពីផ្កាយរណប ស្តីពីទិដ្ឋភាពនៃការវាយប្រហារផ្លូវអាកាសដោយកងទ័ពចម្រុះអាមេរិកនិងអង់គ្លេសនៅក្នុងតំបន់ Hodeidah ប្រទេសយេម៉ែន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

នាថ្ងៃដដែលនោះ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា នៅថ្ងៃទី ១៣ និងថ្ងៃទី១៤ ខែមេសា កងកម្លាំងរបស់ប្រទេសនេះបានបំផ្លាញយន្តហោះដ្រូនជាង ៨០ គ្រឿង និងមីស៊ីលបាលីស្ទិកយ៉ាងតិចចំនួន ៦ គ្រាប់ សំដៅទៅលើអ៊ីស្រាអែល ដែលត្រូវបានបង្ហោះចេញពីប្រទេសអ៊ីរ៉ង់និងយេម៉ែន។ កងទ័ពអាមេរិកបានប្រកាសថា CENTCOM នឹងរក្សាសភាពត្រៀមខ្លួនដើម្បីជួយអ៊ីស្រាអែលការពារប្រទេសខ្លួន ដោយបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តសម្របសម្រួលជាមួយដៃគូទាំងអស់នៅក្នុងតំបន់ដើម្បីបង្កើនសន្តិសុខ៕

តាម vovworld.vn