យោងតាមនាយករដ្ឋមន្ត្រី Mitsotakis ការបង្កើតមូលនិធិសន្តិសុខអឺរ៉ុបនឹងដោះស្រាយក្តីកង្វល់ជាច្រើននាបច្ចុប្បន្ន ដូចជាការពង្រឹងសមត្ថភាពការពារមីស៊ីលជាដើម។ លោកក៏បានចែករំលែកថា បើសមាជិកណាមួយចង់ប្រើប្រាស់មូលនិធិរួមនេះ ពួកគេត្រូវបង្ហាញថាកម្មវិធីនោះនឹងនាំមកនូវសុវត្ថិភាពដល់ពលរដ្ឋអឺរ៉ុប ហើយលោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមផ្នែកសន្តិសុខថ្មីចាំបាច់ត្រូវបានលើកឡើងនៅកម្រិតអឺរ៉ុប។ នាយករដ្ឋមន្ត្រីក្រិកក៏បានលើកឡើងពីបញ្ហាចំណាកស្រុក ហើយបានកត់សម្គាល់ថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវពង្រឹងការការពារព្រំដែនរបស់ប្លុកនេះ។

leftcenterrightdel
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis ជួបប្រជុំគ្នានៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤។ រូបថត៖ PAP/ Marcin Obara

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Mitsotakis ទៅកាន់ប្រទេសប៉ូឡូញ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីក្រិក ចាប់តាំងពីឆ្នាំ ២០១១ មក។ លោកក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយប៉ូឡូញ និងបានសម្តែងការដឹងគុណចំពោះអ្នកពន្លត់អគ្គីភ័យប៉ូឡូញដែលបានទៅកាន់ប្រទេសក្រិកកាលពីឆ្នាំមុន ដើម្បីជួយពន្លត់អគ្គីភ័យក្នុងអំឡុងពេលគ្រោះភ្លើងឆេះព្រៃនានា៕

តាម vovworld.vn