leftcenterrightdel
ប្រព័ន្ធមីស៊ីល Hawk ។ រូបថត៖ រ៉យទ័រ

ការថែរក្សានិងប្រតិបត្តិប្រព័ន្ធមីស៊ីល Hawk  នឹងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជួយសម្រេចបានគោលដៅនៃគោលនយោបាយការបរទេស សន្តិសុខជាតិរបស់អាមេរិក ព្រោះវានឹងជួយពង្រឹងសន្តិសុខនៃប្រទេសជាដៃគូ។

នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា លទ្ធផលនៃជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីនឹងមានផលប៉ះពាល់ជាសកលចំពោះសន្តិសុខសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា អ៊ុយក្រែននឹងបរាជ័យ ប្រសិនបើសមាជិកសភាអាមេរិកមិនអនុម័តលើថវិកាបន្ថែមសម្រាប់ប្រទេសនេះទេ៕

តាម vovworld.vn