យោងតាមទីភ្នាក់ងារឧតុនិយមរបស់តៃវ៉ាន់ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺស្ថិតនៅលើឆ្នេរសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។ នេះជាការរញ្ជួយដីដ៏ធំបំផុតនៅលើកោះនេះ ចាប់តាំងពីឆ្នាំ ១៩៩៩ មក។ បច្ចុប្បន្ននេះ អាជ្ញាធរតៃវ៉ាន់មិនទាន់ទទួលបានរបាយការណ៍អំពីការខូចខាតដោយសារការរញ្ជួយដីនេះទេ។

leftcenterrightdel
អគារត្រូវបានបាក់បែកនៅក្នុងស្រុក Hualien ភាគខាងកើតនៃកោះតៃវ៉ាន់ (ចិន) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ រូបថត៖ AP

នៅព្រឹកថ្ងៃដដែល នៅវេលាម៉ោង ៩៖១៨ នាទី (ម៉ោងក្នុងតំបន់) រលកយក្សស៊ូណាមិកម្ពស់ ០,៣ ម៉ែត្របានកើតឡើងនៅលើកោះ Yonaguni របស់ប្រទេសជប៉ុន ហើយការរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័របានកើតឡើងនៅម៉ោង ៨៖៥៨នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅក្នុងលំហសមុទ្រក្បែរដែនទឹកនៃកោះតៃវ៉ាន់(ចិន)។ ប្រទេសជប៉ុនបានចេញការព្រមានជម្លៀសប្រជាជននៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Okinawa ភាគខាងត្បូងរបស់ប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថា រលកយក្សស៊ូណាមិមានកម្ពស់រហូតដល់ ៣ ម៉ែត្រអាចវាយប្រហារលើតំបន់ឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន។

ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនក៏បានចេញផ្សាយការព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រនៃខេត្តមួយចំនួន ដោយជំរុញឱ្យប្រជាជនជម្លៀសខ្លួនទៅកាន់ទីតាំងខ្ពស់ជាង ឬមានសុវត្ថិភាពជាងនេះ៕

តាម vovworld.vn