លោក Hans Kluge នាយកប្រចាំតំបន់អ៊ឺរ៉ុបរបស់ WHO បានឲ្យដឹងថា មានការកើនឡើងនៃចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអំពាវនាវឱ្យប្រព័ន្ធសុខាភិបាលនៃបណ្តាប្រទេសអឺរ៉ុបត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការកើនឡើងករណីបន្ថែមទៀត នៅក្នុងសប្តាហ៍ខាងមុខនេះ។

leftcenterrightdel
ប្រជាជនក្រិកពាក់ម៉ាស់នៅក្រុងអាថែន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ (រូបថត៖ Xinhua/Marios Lolos)

យោងតាមវិទ្យាស្ថានជាតិបរិស្ថាន និងសុខភាពសាធារណៈ ក្នុងសប្តាហ៍កន្លងទៅ ជារៀងរាល់មនុស្ស ១០០,០០០ នាក់នៅក្នុងប្រទេសនេះដែលបានទៅជួបគ្រូពេទ្យ មានមនុស្ស ៤៤ នាក់មានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងទិន្នន័យដែលបានកត់ត្រាកាលពីសប្តាហ៍មុន គឺ ២៧/១០០,០០០ នាក់។ ទិន្នន័យថ្មីៗនេះ ក៏បង្ហាញពីការកើនឡើងនៃករណីជំងឺគ្រុនផ្តាសាយនៅក្នុងប្រទេសហូឡង់ផងដែរ ដោយជិត ៣៥% នៃសំណាកយកពីមនុស្សដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ បានធ្វើតេស្តវិជ្ជមាន។ កាលពីសប្តាហ៍មុន តួលេខនេះគឺ ១៣%។

នាពេលថ្មីៗនេះ រដ្ឋាភិបាលអេស្បាញបានតម្រូវឱ្យពាក់រម៉ាស់ជាកាតព្វកិច្ចនៅតាមមណ្ឌលសុខភាពនៅក្នុងប្រទេសនេះ ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីជំងឺផ្លូវដង្ហើម។ មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺអ៊ឺរ៉ុប បានណែនាំឲ្យប្រជាជននៅក្នុងផ្ទះប្រសិនបើមានរោគសញ្ញានៃជំងឺគ្រុនផ្តាសាយ ឬ Covid-១៩ ហើយត្រូវអនុវត្តន៍តាមការណែនាំថ្នាក់ជាតិស្តីពីការចាក់វ៉ាក់សាំងសម្រាប់ក្រុមដែលងាយរងគ្រោះ៕

តាម vovworld.vn