ក្នុងជំនួបទ្វេភាគីនាល្ងាចថ្ងៃទី ១៥ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះក៏បានអះអាងជាថ្មីចំពោះការគាំទ្រគ្នាទៅវិញទៅមកជានិច្ចក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

leftcenterrightdel
លោក ស៊ី ជីនពីង ប្រធានរដ្ឋ​ចិន ទទួលជួប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (រូបថត៖ ស៊ីនហួ)

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវឱ្យភាគីចិនពិចារណាលើគម្រោងនានាទាក់ទងនឹងសន្តិសុខថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងលើកទឹកចិត្តការវិនិយោគ ការងើបឡើងវិញ និងការផ្សព្វផ្សាយទេសចរណ៍។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានឆ្លើយតបជាវិជ្ជមានចំពោះការអំពាវនាវនេះ ដោយសង្កត់ធ្ងន់ថា ប្រទេសចិនរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងទាំងនេះ។

នាថ្ងៃដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន ។ ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចូលរួមពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

បកប្រែដោយ Duy Hoan