អង្គការសហប្រជាជាតិក៏មានបំណងរៀបចំកិច្ចចរចាស្របគ្នាលើការពង្រីកកិច្ចព្រមព្រៀងដែលបានយល់ព្រមកាលពីខែកក្កដាឆ្នាំមុន ដើម្បីរួមបញ្ចូលកំពង់ផែរបស់អ៊ុយក្រែន និងទំនិញផ្សេងៗទៀត។

leftcenterrightdel
នាវាដឹកគ្រាប់ធញ្ញជាតិឆ្លងកាត់ច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី (រូបថតឯកសារ៖ vnanet.vn)

កាលពីខែឧសភា រុស្ស៊ីបានយល់ព្រមបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរយៈពេលពីរខែ ប៉ុន្តែបានឲ្យដឹងថា គំនិតផ្តួចផ្តើមនេះនឹងបញ្ចប់ប្រសិនបើឧបសគ្គចំពោះការនាំចេញគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ីមិនត្រូវបានដោះស្រាយនោះទេ។ អ៊ុយក្រែន និងទួរគី បានយល់ព្រមលើសំណើថ្មី ដើម្បីកែលម្អប្រតិបត្តិការនៅក្នុងច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ។

ជាមួយគ្នានេះ ស្នងការទទួលបន្ទុកកសិកម្មនៃសហភាពអឺរ៉ុប (EU) កាលពីម្សិលមិញបានឲ្យដឹងថា ចាំបាច់ត្រូវបន្តការរឹតបន្តឹងការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន យ៉ាងហោចណាស់រហូតដល់ចុងខែតុលា។ ការរឹតបន្តឹងត្រូវបានអនុវត្តបន្ទាប់ពីបណ្តាប្រទេស EU នៅអឺរ៉ុបខាងកើត - ដែលមានទីតាំងនៅលើផ្លូវនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅបរទេស - បានត្អូញត្អែរពីការផ្គត់ផ្គង់លើសគ្រាប់ធញ្ញជាតិដែលនាំឱ្យមានការធ្លាក់ចុះតម្លៃផលិតផលក្នុងស្រុក ដោយប៉ះពាល់ដល់ប្រជាកសិករក្នុងស្រុក៕

តាម vovworld.vn