ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី១១ ខែសីហា ដោយដកស្រង់ប្រភពពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថាក្នុងរយៈពេលប្រាំពីរខែចាប់ពី ដើមឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ៣២.៨២ ពាន់លានដុល្លារ កើនឡើង ២១.៣ % ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៣.៧៨ ពាន់លានដុល្លារ កើនឡើង ៣០.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ហើយតម្លៃនាំចូលសរុបរបស់កម្ពុជាកើនឡើង ១៥.៤% ដល់ ១៩.០៥ ពាន់លានដុល្លារ។

leftcenterrightdel
កំពង់ផែស្ងួត Hong Leng Huor នៅជាយក្រុងភ្នំពេញ (ប្រភព៖ english.news.cn)

សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលនាំចេញពីកម្ពុជា ដែលស្មើនឹង ៤៣% នៃទំហំនាំចេញសរុបរបស់ប្រទេស ដែលមានតម្លៃ ៥.៦៩ ពាន់លានដុល្លារ កើនឡើង ៤៧.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទីផ្សារវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២  ដែលមានទឹកប្រាក់ ១.៣២ ពាន់លានដុល្លារ ហើយប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមាន ៧០១ លានដុល្លារ។

យោងតាមការវាយតម្លៃរបស់ស្ថាប័នមានសមត្ថកិច្ចកម្ពុជា ទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលទេសចរណ៍ស្រូបយកចំនួនជិត ៥០% នៃទំហំនាំចេញសរុបនៃទំនិញ។ តម្លៃដែលនៅសេសសល់ជារបស់ផលិតផលមិនមែនកាត់ដេរ និងកសិផល។

កាសែតខ្មែរថាមស៍ នៅថ្ងៃទី១១ ខែសីហា បានរាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការនាំចេញផលិតផលទេសចរណ៍របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ៥៩.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមិនគិតពីរបបអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យពីសមាគមស្បែកជើង និងទេសចរណ៍កម្ពុជា តម្លៃនៃការនាំចេញកាបូប និងទំនិញសម្រាប់ទេសចរណ៍ទៅកាន់សហរដ្ឋអាមេរិកបានឈានដល់ ៨០២ លានដុល្លារនៅក្នុងឆមាសទី១ នៃឆ្នាំ ២០២២។ សហរដ្ឋអាមេរិកគឺជាទីផ្សារសម្រាប់ទំនិញកាបូប និងសំលៀកបំពាក់បម្រើសេវាកម្មទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា។

ផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា បានទទួលរបប GSP នៅក្នុងទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០១៦ មក រួមជាមួយនឹងផលិតផលផ្សេងទៀតដូចជាសម្លៀកបំពាក់ និងស្បែកជើងដែលបានអនុញ្ញាតឱ្យផលិតផល របស់កម្ពុជាដែលបានរៀបរាប់ខាងលើមានការកើនឡើងក្នុងការប្រកួតប្រជែងក្នុងទីផ្សារសហរដ្ឋអាមេរិក។ ទោះយ៉ាងណាក៏ដោយ ចាប់ពីខែធ្នូ ឆ្នាំ២០២១ របប GSP របស់កម្ពុជាបានផុតកំណត់ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការសិក្សាដើម្បីដំណើរការ GSP ឡើងវិញសម្រាប់កម្ពុជា។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្នសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងតម្លៃទំនិញនាំចូលពីកម្ពុជា ឈានដល់ ៤.៦៤ ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី១ ឆ្នាំ ២០២២ កើនឡើង ៥៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

បើតាមការសន្និដ្ឋានរបស់រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ ប្រសិនបើកម្ពុជាត្រូវបានបន្តរបប GSP នោះ វានឹងរួមចំណែកក្នុងការជំរុញកំណើននៃការនាំចេញទំនិញសម្រាប់ទេសចរណ៍ទៅកាន់សហរដ្ឋអាមេរិក និងពាណិជ្ជកម្មទ្វេភាគី៕

បកប្រែដោយ Minh Trung