leftcenterrightdel
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ផ្ញើលិខិតអបអរសាទរទិវាបុណ្យជាតិសិង្ហបុរី

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៧ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសិង្ហបុរី (ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៦៥ - ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២) នាថ្ងៃទី ៩ ខែសីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើលិខិតអបអរ សាទរជូនចំពោះប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob; នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong; ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ក៏បានផ្ញើលិខិតអបអរសាទរទៅកាន់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan ផងដែរ៕

តាម vovworld.vn