leftcenterrightdel
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី Michelle Bachelet (រូបថត៖ AFP/VNA)

ប្រធានបទសំខាន់មួយរបស់វៀតណាមនៅក្នុងសម័យប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធមនុស្សគឺជាសិទ្ធមនុស្សក្នុងការប្រែប្រួលអាកាសធាតុ។ វៀតណាមរួមជាមួយបង់ក្លាដែស និងហ្វីលីពីនបានសហការរៀបចំសម័យពិភាក្សាអំពីការធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងណែនាំសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តឆ្នាំ ២០២២ ស្ដីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ផ្តោតសំខាន់លើសិទ្ធិស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ។

នេះគឺជាសេចក្ដីសម្រេចចិត្តដែលត្រូវបានវៀតណាម បង់ក្លាដែស និងហ្វីលីពីនណែនាំជាប្រចាំឆ្នាំចាប់ពីឆ្នាំ ២០១៤ មក សម្រាប់ក្រុមប្រឹក្សាមនុស្សពិចារណា និងអនុម័តដើម្បីផ្ដោតសំខាន់លើប្រធានបទជាក់ស្ដែង (ដូចជាសិទ្ធិកុមារ សិទ្ធិសុខភាព សិទ្ធិជនចំណាកស្រុក សិទ្ធិស្ត្រី ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ) ។

សម័យប្រជុំលើកទី ៥០ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៣ មិថុនា ដល់ថ្ងៃទី ៨ កក្កដា រូមមានកិច្ចសន្ទនា និងកិច្ចពិភាក្សាជាច្រើនផងដែរ៕

តាម vovworld.vn