ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ-១៩ ជាង ៣៦៦ ០០០ នាក់ និងករណីស្លាប់ចំនួន ៧០០ នាក់។ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅលើពិភពលោកគឺ ៥២០.៦ លានករណី ក្នុងនោះករណីស្លាប់មានចំនួនជាង ៦.២៨ លាននាក់។

leftcenterrightdel
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ នៅកូរ៉េខាងជើង (រូបថត៖ vnanet.vn)

គួរកត់សម្គាល់ថា នៅព្រឹកថ្ងៃទី១៥ ខែឧសភា កូរ៉េខាងជើងបានប្រកាសថា ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥ នាក់ ហើយមានមនុស្សចំនួន ២៩៦ ១៨០ នាក់ ដែលមានរោគសញ្ញាគ្រុនក្តៅនៅទូទាំងប្រទេស។ ករណីស្លាប់ថ្មីបានកើតឡើងចាប់ពីល្ងាចថ្ងៃទី ១៣ ឧសភា ដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ១៤ ឧសភា ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងសរុបដល់ ៤២ នាក់ ហើយចំនួនមនុស្សមានរោគសញ្ញាគ្រុនក្តៅចាប់តាំងពីចុងខែមេសាបានកើនឡើងដល់ជាង ៨២០ ៦២០ នាក់។ ប្រឈមមុខនឹងស្ថានភាពនេះ មេដឹកនាំ Kim Jong-un បានប្រកាសថាប្រទេសនេះកំពុងប្រឈមមុខនឹង "ឧប្បត្តិហេតុដ៏ធំ" ដោយសារជំងឺរាតត្បាតកូវីដ-១៩។ លោកក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចសិក្សាពីបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសចិនផងដែរ៕

តាម vovworld.vn