លោក វ៉ៅ សុខា អភិបាលរងខេត្តទទួលបន្ទុក បានឲ្យដឹងថាមន្ត្រីខេត្ត និងក្រុមការងាររបស់ ADB កំពុងធ្វើការលើគម្រោងបង្កើតទីតាំងកំពង់ផែ។

លោកនិយាយថាគម្រោងសាងសង់ និងកែប្រែកំពង់ផែនេសាទទាំង ២នេះ ស្ថិតក្នុងគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព របស់ ADB ដែលគ្រោងចំណាយថវិកា ១០០លានដុល្លារ លើខេត្តជាប់មាត់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។

ការចំណាយ ៥០ លានដុល្លារនៃគម្រោងនេះនឹងមកពី ADB (១០ លានដុល្លារ) មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (១០ លានដុល្លារ) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (French Development Agency) (៣០ លានដុល្លារ)។

លោក​បន្ត​ថា​៖ «​ការ​អភិវឌ្ឍ​កំពង់ផែ​ទាំង​ពីរ​នេះ​នឹង​ជួយ​សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ទូក​នេសាទ​»​។

leftcenterrightdel
​ខេត្តកែប (រូប​ថត៖ Viet Vision Travel)

គម្រោងនេះត្រូវបានពិភាក្សាផងដែរនៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន នៅពេលដែលលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ADB ដឹកនាំ​ដោយ​លោក Saunders Lindsay ប្រធាន​ក្រុម​គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​និរន្តរភាព​កម្ពុជា​។

លោក សុខា បាននិយាយថា​ការកសាង​ចំណតទូក​ផ្សារ​ក្តាម និង​ការកែលម្អ​ចំណតទូក​ឲ្យក្លាយ​ទៅជា​ផែ​ស្តង់ដា​សម្រាប់​ជលផល​នេសាទ និង​សម្រាប់​វិស័យ​ទេសចរណ៍​ផងដែរ​។

ADB និយាយថាគម្រោងនេះនឹងជួយវិស័យជលផលក្នុងការជំរុញវិធានការបន្សាំ និងកាត់បន្ថយដែលសមស្របទៅនឹងប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងសមុទ្រនីមួយៗ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលដែលធន់នឹងអាកាសធាតុ និងជំរុញការវិនិយោគក្នុងខ្សែសង្វាក់តម្លៃប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ព្រមទាំងការផ្តល់ហិរញ្ញប្បទានសម្រាប់សមុទ្រក្នុងការគ្រប់គ្រងជលផល។

ខេត្តកែបក៏កំពុងសាងសង់កំពង់ផែទេសចរណ៍តម្លៃ ១.៦ លានដុល្លារ ដែលមានទីតាំងនៅកោះទន្សាយ ចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តកែប។ ការ​សាងសង់​នេះ​កំពុង​ដំណើរការ​ក្រោម​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​មហា​អនុ​តំបន់​ទន្លេមេគង្គ​របស់ ADB សម្រាប់​គម្រោង​កំណើន​រួម​ដំណាក់កាល​ទី II៕

បកប្រែដោយ Thanh Cong