ក្នុងសេចក្តីប្រកាសដែលត្រូវបានផ្សាយបន្តផ្ទាល់ លោក Bruno Rodríguez Parrilla សង្កត់ធ្ងន់ថា ប្រទេសគុយបា បានរៀបចំសកម្មភាពទាំងឡាយឡើងវិញ បន្ទាប់ពីរយៈពេលជិត ២ ឆ្នាំរក្សាគម្លាតសង្គមដើម្បីទប់ទល់នឹងជំងឺរាតត្បាត ដោយមានសកម្មភាពសេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស សិស្ស និងនិស្សិតបានត្រឡប់ទៅសាលារៀនវិញ និងបើកឡើងវិញនូវអាកាសយានដ្ឋានអន្តរជាតិ។

leftcenterrightdel
ប្រជាជននៅផ្លូវទីក្រុងហាវ៉ាណា ប្រទេសគុយបា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីគុយបា លោក Manuel Marrero Cruz បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍បើកឡើងវិញនូវច្រកទ្វារព្រំដែនអន្តរជាតិ និងរៀបចំឡើងវិញនូវសកម្មភាពទេសចរណ៍នៅប្រទេសនេះ៕

បកប្រែដោយ Thuy Anh