ទីភ្នាក់ងារសារព័ត៌មានកណ្ដាលនៃកូរ៉េខាងជើង (KCNA) បានដកស្រង់សម្ដីរបស់អនុរដ្ឋមន្រ្តីការបរទេស លោកស្រី Ri Thae-song ថា សំណើខាងលើគឺ “ប្រញាប់ប្រញាល់ពេក” ព្រមទាំងអះអាងថា “នឹងគ្មានការផ្លាស់ប្ដូរណាមួយ” ប្រសិនបើស្ថានភាពនយោបាយជុំវិញកូរ៉េខាងជើងនិងគោលនយោបាយរបស់អាមេរិកនៅតែបានរក្សាដដែល។

leftcenterrightdel
ប៉ូស្តិ៍យាមសន្តិសុខរបស់កូរ៉េខាងត្បូងនៅតំបន់ DMZ ជាប់ព្រំដែនជាមួយកូរ៉េខាងជើង ​(រូបថត៖ AFP/VNA)

នាយប់ថ្ងៃទី២៣ ខែកញ្ញា លោក Moon Jae-in ចាត់ទុកថា កូរ៉េខាងជើងនៅតែរក្សាបទបញ្ជាផ្អាកការសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលចម្ងាយឆ្ងាយ ដែលព្យុងយ៉ាងដាក់ចេញដោយខ្លួនឯង ហើយកូរ៉េខាងជើងហាក់ដូចជាកំពុងទុកចំហឱកាសធ្វើកិច្ចសន្ទនា។

គួររំលឹកថា ក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកញ្ញា លោកប្រធានាធិបតី Moon Jae-in បានស្នើឲ្យប្រទេសកូរ៉េទាំងពីរ និងអាមេរិកអាចរួមជាមួយចិនប្រកាសជាផ្លូវការអំពីការបិទបញ្ចប់សង្គ្រាមនៅកូរ៉េឆ្នាំ ១៩៥០-១៩៥៣៕

តាម vovworld.vn