leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងក្នុងសម័យប្រជុំពិភាក្សានៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (រូបថត៖ vnanet.vn)

អត្ថបទបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏រូបភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិនៅតែត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងៗតាមរយៈតួនាទីរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមជាមួយសមត្ថភាពនិងទំនុកចិត្តក្នុងការសម្របសម្រួល ការផ្លាស់ប្តូរ និងកិច្ចសន្ទនាលើបញ្ហាសំខាន់ៗក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។ វៀតណាមត្រូវបានទទួលស្គាល់ថា ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិដែលតែងតែត្រូវបានគាំទ្រគំនិតផ្តួចផ្តើមស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang