សមាជិកនៃអង្គការបណ្ដាប្រទេសអាមេរិកឡាទីននិងការ៉ាបៀន (CELAC) ក្នុងសេចក្ដីប្រកាសពិសេសចេញនៅថ្ងៃទី១៩ ខែកញ្ញា បានអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden និងរដ្ឋសភាអាមេរិកបញ្ចប់ការហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញ វត្ថុប្រឆាំងនឹងគុយបា ព្រមទាំងអះអាងថា វិធានការហ៊ុំព័ទ្ធទាំងនោះបានដើរផ្ទុយនឹងច្បាប់អន្តរជាតិ។

leftcenterrightdel
ប្រជាជនធ្វើដង្ហែក្បួនអំពាវនាវអាមេរិកដកបទដាក់ទណ្ឌកម្មទៅលើគុយបា (រូបថត៖ caribbean.loopnews.com)

សេចក្ដីប្រកាសដែលបានចេញផ្សាយដោយក្រសួងការបរទេសម៉ិកស៊ិក ឲ្យដឹងថា ប្រទេសសមាជិក CELAC អំពាវនាវយ៉ាងទទូចឲ្យលោកប្រធានាធិបតីអាមេរិក ផ្លាស់ប្ដូរការដាក់បទហ៊ុំព័ទ្ធតម្រង់ទៅលើគុយបា ហើយអំពាវនាវឲ្យរដ្ឋសភាអាមេរិក ចាប់ផ្ដើមដំណើរការនីតិវិធីដើម្បីលុបចោលការហ៊ុំព័ទ្ធនេះតែម្ដង។ ប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិក CELAC ទាំង៣៣ បានសង្កត់ធ្ងន់ថា គេប្រឆាំងជំទាស់យ៉ាងដាច់អលង្ការនឹងការអនុវត្តបទបញ្ញត្តិ និងវិធានការខុសពីច្បាប់អន្តរជាតិ៕

តាម vovworld.vn