leftcenterrightdel
អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប (EC) លោក Valdis Dombrovskis  (រូបថត៖ vnanet.vn)

លោកបានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចពិចារណាលើកំណែទម្រង់ធំ ៗ ចំពោះប្រព័ន្ធដោះស្រាយវិវាទពាណិជ្ជកម្ម។ លោក Dombrovskis បានថ្លែងដូច្នេះ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហ្សឺណែវ ក្នុងជំនួបជាមួយនាយកអង្គការពាណិជ្ជកម្មពិភពលោកលោក Ngozi Okonjo-Iweala។ អនុប្រធាន EC បានបង្ហាញពីអាទិភាពរបស់សហភាពអឺរ៉ុបចំពោះអនាគតរបស់ WTO ពីរខែមុនកិច្ចប្រជុំរដ្ឋមន្ត្រីរបស់អង្គការនេះ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហ្សឺណែវ។ អនុប្រធាន លោក Dombrovskis បាននិយាយថាមុខមាត់ពាណិជ្ជកម្មបានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចាប់តាំងពីពេលបង្កើត WTO។ ប៉ុន្តែរាល់បទបញ្ញត្តិគ្រប់គ្រងអង្គការនេះគឺមិនបានផ្លាស់ប្តូរឡើយ។ ដូច្នេះហើយ ក្នុងស្ថានភាពនាបច្ចុប្បន្ននេះ WTO ចាំបាច់ត្រូវធ្វើកំណែទម្រង់ផងដែរ៕

តាម vovworld.vn