leftcenterrightdel
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ odkb-csto.org)

នៅឯកិច្ចប្រជុំនេះ អ្នកដឹកនាំផ្នែកគោលនយោបាយកិច្ចការបរទេសនិងការពារជាតិនៃបណ្ដាប្រទេសសមាជិក CSTO បានពិភាក្សាយ៉ាងល្អិតល្អន់អំពីបញ្ហានានាពាក់ព័ន្ធដល់ស្ថានភាពយោធា-នយោបាយក្នុងតំបន់ដែល CSTO មានការទទួលខុសត្រូវ ជាពិសេសគឺតំបន់មានព្រំដែនជាប់នឹងអាហ្គានីស្ថានដែលកំពុងមានស្ថានភាពស្មុគស្មាញ។

ក្រៅពីនោះ សេចក្ដីថ្លែងការណ៍រួមចំនួន ​៥ ត្រូវបានអនុម័តដែលពាក់ព័ន្ធដល់ការជួយឧបត្ថម្ភអាហ្គានីស្ថានក្លាយទៅជាប្រទេសមួយដោយមានសន្តិភាពនិងវិបុលភាព គោរពតាមគោលការណ៍នៃច្បាប់អន្តរជាតិ; បញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាពអន្តរជាតិ; ប្រតិបត្តិការរបស់សហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG) និង​អង្គការសហប្រតិបត្តិការ Shanghai (SCO); កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង; ការសម្របសម្រួលប្រតិបត្តិការក្នុងវិស័យសុវត្ថិភាពជីវសាស្ត្រនិងសន្តិសុខព័ត៌មាន៕

តាម vovworld.vn