leftcenterrightdel
កុមារនៅជំរុំជនភៀសខ្លួននៅ Kabul ប្រទេសអាហ្គានីស្ថាន។ (រូបថត៖ Xinhua/VNA)

ទោះបីជាកំពុងអនុវត្តន៍ការដកទ័ពចេញពីអាហ្គានីស្ថានក៏ដោយ ប៉ុន្តែអាមេរិកបានជូនដំណឹងថា ខ្លួននៅតែផ្ដល់ជំនួយមនុស្សធម៌មួយកញ្ចប់ថ្មីដោយមានតម្លៃជាង២៦៦លានដុល្លាអាមេរិកជូនប្រទេសអាស៊ីភាគនិរតីនេះ។ ដូច្នេះ ក្នុងដំណាក់កាល២០២០-២០២១ អាមេរិកនឹងផ្ដល់ជំនួយមនុស្សធម៌ជាទឹកប្រាក់សរុបចំនួន៥៤៣លានដុល្លាអាមេរិកជូនអាហ្គានីស្ថាន។

កញ្ចប់ជំនួយមនុស្សធម៌នេះ ភាគច្រើនសម្រាប់កម្មវិធីបង្ការនិងជំនះពុះពារលើផលវិបាកដោយសារជម្ងឺរាតត្បាតកូវីដ ១៩ ក្រោមទម្រង់ជាការឧបត្ថម្ភឧបករណ៍ការពារសុខាភិបាល សម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក៏ដូចជាការផ្គត់ផ្គង់លំនៅដ្ឋាន ចំណីអាហារនិងសេវាកម្មសុខាភិបាលនិងអនាម័យពាក់ព័ន្ធនានាផងដែរ។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានលើកច្បាស់ថា ក្រោយពីដកកម្លាំងយោធាចេញពីអាហ្គានីស្ថានរួច អាមេរិកនៅតែពាក់ព័ន្ធដល់ស្ថានភាពនៅអាហ្គានីស្ថានតាមរយៈសកម្មភាពការទូតសេដ្ឋកិច្ច៕

តាម vovworld.vn