សេចក្តីសម្រេចចិត្តនេះ ត្រូវបានប្រកាសបន្ទាប់ពីប្រមុខគណៈបក្ស Likud នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្រគល់ភារកិច្ចជូនលោកប្រធានាធិបតី Rivlin  វិញ ដោយសារលោកមិនអាចបង្កើតសម្ព័ន្ធភាពមួយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ។ លោកប្រធានាធិបតី Rivlin អាចប្រគល់សិទ្ធិជូនលោក Bennett ឬ លោក Lapid  ក៏ដូចជាជូនសេចក្តីសម្រេចចិត្តដល់រដ្ឋសភាអ៊ីស្រាអែលដើម្បីសម្រេចថា អ្នកណានឹងឈរឈ្មោះបង្កើតសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

leftcenterrightdel
លោកប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin (រូបថត៖ Flash90)

សូមគូសបញ្ជាក់ថា បេក្ខជនទាំងអស់មានរយៈពេល ២៨ ថ្ងៃ ដើម្បីបង្កើតសម្ព័ន្ធភាព។ ប្រសិនបើគ្មាននរណាម្នាក់ត្រូវបានជ្រើសរើសនោះទេ រដ្ឋសភាអ៊ីស្រាអែល នឹងមានរយៈពេល ២១ ថ្ងៃ ដើម្បីជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី ដោយមានការគាំទ្រពីសមាជិកសភាចំនួន ៦១ នាក់ឡើងទៅ ឬប្រទេសនេះត្រូវរៀបចំការបោះឆ្នោតលើកទី ៥ របស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំ៕

តាម​ vovworld.vn