leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ vnanet.vn)

ការថ្លែងខាងលើត្រូវបានភាគីទាំងពីរលើកឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងបរិបទដែលប្រធានប្រតិភូចរចាសហភាព EU ស្តីពី Brexit លោក Michel Barnier កំពុងត្រៀមធ្វើដំណើរទៅកាន់ទីក្រុង​ឡុងដ៍ក្នុងកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះវិបត្តិ Brexit ដែលអូសបន្លាយអស់រយៈពេល ៥ ឆ្នាំ មកហើយ។ ថ្លែងទៅកាន់សារព័ត៌មាន នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអះអាងថា ទីក្រុងឡុងដ៍នឹងព្យាយាមបង្រួញគម្លាតនៃការខ្វែងគំនិតគ្នាទាំងនេះ។ លោកបានចាត់ទុកថា ការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នឹងពឹងផ្អែកលើភាគី EU ឯណោះ។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា ប្រសិនបើភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងដើម្បីផ្តល់សច្ចាប័នមុនថ្ងៃទី ៣១ ធ្នូ នោះ សកម្មភាពពាណិជ្ជកម្មរវាង EU និងចក្រភពអង់គ្លេសនឹងប្រឈមនឹងឧបសគ្គពន្ធ ហើយអាជីវកម្មទាំងសងខាង ជាពិសេសភាគីអង់គ្លេសនឹងទទួលបានការខូចខាតយ៉ាងខ្លាំង៕

តាម vovworld.vn