leftcenterrightdel
ប្រធានាធិបតីរុស្ស៊ី លោក V.Putin

លោកបន្តថា រុស្ស៊ីមានទំនាក់ទំនងសមភាព និងជិតស្និទ្ធិជាមួយទាំងអាមេនី និងអាហ្សែបែហ្សង់។ ប្រធានាធិបតី លោក V.Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងដែលមានតម្លៃពេញលេញជាមួយទាំងអាមេនី និងអាហ្សែបែហ្សង់។ ពោលគឺ គ្រីស្ទសាសនាបានអូសទាញរុស្ស៊ីខិតមកជិតជាមួយអាមេនី ខណៈពេលដែលប្រទេសអាហ្សែបែហ្សង់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យជាមួយរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ចាំបាច់ត្រូវស្វែងរកការសម្របសម្រួលដែលមានលក្ខណៈស្ថាបនា ហើយអាចទទួលយកបានសម្រាប់ភាគីទាំងពីរក្នុងជម្លោះនេះផងដែរ៕

តាម vovworld.vn