leftcenterrightdel
លោក Alexander Lukashenko (រូបថត៖ quochoi.vn)

 

លោក Alexander Lukashenko ប្រកាសថា ប្រព័ន្ធថែទាំសុខភាពនៅប្រទេសនេះមានភាពរឹងមាំ និងបានយកឈ្នះលើជំងឺរាតត្បាតសកល Covid-19 ។ ប្រធានាធិបតី Lukashenko បានអះអាងទៀតថា ដើម្បីសម្រេចបាននូវលទ្ធផលនេះ បេឡារុស្សបានបង្ហាញនូវការប្រុងប្រយ័ត្នខាងនយោបាយ និងបញ្ញារបស់ប្រជាជន។

គិតត្រឹមថ្ងៃទី ៣ ខែកក្កដា បេឡារុស្ស បានកត់ត្រាករណីជំងឺឆ្លង Covid-19 ចំនួន ៦២.០០០ ករណី និងមានអ្នកស្លាប់ជាង ៤០០ នាក់។ មិនដូចប្រទេសដទៃទេ រដ្ឋាភិបាលបេឡារុស្សមិនបានអនុវត្តវិធានការណ៍ចត្តាឡីស័ក ក៏ដូចជាមិនលុបចោលព្រឹត្តិការណ៍ធំៗនោះឡើយ។ ក្រសួងសុខាភិបាលគ្រាន់តែផ្តល់អនុសាសន៍ស្តីពីវិធីការបង្ការ និងទប់ស្កាត់ជំងឺដោយមិនធ្វើឲ្យមនុស្សឆ្លងវីរុស SARS-CoV2 តែប៉ុណ្ណោះ៕

តាម vovworld.vn