leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំអាមេរិករូបនេះក៏បានឲ្យដឹងថា វត្តមានរបស់ទីក្រុងម៉ូស្គូក្នុងទ្រង់ទ្រាយ G7 ទាមទារត្រូវមាន “ផ្នត់គំនិតដ៏ត្រឹមត្រូវ” ហើយចំណុចនេះនឹងអនុញ្ញាតឱ្យដោះស្រាយបញ្ហាជាច្រើនផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានបានដកស្រង់សម្តី លោក Trump ថា “ខ្ញុំចង់បានសន្ធិសញ្ញានុយក្លេអ៊ែរមួយ ពីព្រោះនេះគឺជាបញ្ហាធំបំផុតដែលកំពុងដំណើរការនៅលើពិភពលោក” ។

មុននេះទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងរៀបចំកិច្ចចរចារស្តីពីការ គ្រប់គ្រងអាវុធជាមួយរុស្ស៊ីនាពេលឆាប់ៗនេះ។ យោងតាមលោក Robert O’Brien សេតវិមានបានប្រមូលក្រុមអ្នកចរចាមួយក្រុមដើម្បីឈានទៅរកការដោះស្រាយជំលោះចំពោះសន្ធិសញ្ញាស្តីពីការកាត់បន្ថយ និងការដាក់កំហិតលើអាវុធវាយប្រហារយុទ្ធសាស្ត្រ (START-3) ផងដែរ៕

តាម vovworld.vn