leftcenterrightdel
រូបថតឧទាហរណ៍ (en.armradio.am)

 

ថ្នាំ​នោះ​ជា​ថ្នាំ​ដំបូង​បង្ហាញ​ពីប្រសិទ្ធភាពខ្ពស់​របស់​វាក្នុង​ការ​រាំង​ខ្ទប់​បណ្ដា​យន្តការ​នៃ​ការ​វាយលុក​របស់​វីរុសក្នុង​ពេល​សាកល្បង​គ្លី​នី​ក ដែល​ដំណាក់កាល​ចុង​ក្រោយ​នៅ​បន្ត​។ ថ្នាំ​ប្រឆាំង​វីរុស ​COVID-19​ ដំបូង​នេះ​មានឈ្មោះ​ថា​ AVIFAVIR ដែលផលិត​ដោយការ​សហការ​គ្នា​រវាង​មូលនិធិ​រុ​ស្ស៊ីសម្រាប់​ការ​វិនិយោគ (RFPI) ​និង​ក្រុមហ៊ុន​ KHIMRAR បាន​ទទួល​ការ​យល់ព្រម​របស់​ក្រសួង​សុខាភិបាល។

ថ្នាំ​ ​AVIFAVIR​ នោះពេល​យក​ទៅ​ប្រើ​ជាមួយ​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​ COVID-19 ក្នុង​ពេល​សាក​ល្បង​គ្លីនិកបានបង្ហាញ​នូវ​ប្រសិទ្ធភាព​ខ្ពស់​។ ថ្នាំ​នេះ​ជា​ថ្នាំ​ដំបូង​មាន​ឥទ្ធិពល​ប្រឆាំង​វីរុស​ដោយ​ផ្ទាល់​ចុះបញ្ជី​នៅ​រុ​ស្ស៊ី ដែល​បង្ហាញប្រសិទ្ធភាព​ក្នុង​ការ​សាកល្បង​គ្លីនិក ប្រឆាំង​វីរុស ​COVID-19​។ នេះ​ជា​ការ​អះអាង​របស់ក្រុមហ៊ុន​ ​KHIMRAR​។ ថ្នាំ​នេះ​ផលិត​ដោយ​មានការ​សិក្សា​ត្រឹមត្រូវ​ណាស់ ព្រោះ​វា​ធ្វើ្វ​​ចរាចរណ៍​នៅ​ជប៉ុន​ចាប់តាំងពី​ឆ្នាំ ​២០១៤​ ​មក​ម៉្លេះ ហើយ​វា​ប្រើប្រឆាំង​ជំងឺ​គ្រុនផ្ដាសាយ​ធ្ងន់ធ្ងរ​។

ក្រុមហ៊ុន ​KHIMRAR ​បន្ត​ថា ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សិក្សា​គ្លីនិក​របស់​ថ្នាំំ ​AVIFAVIR ដែល​អនុម័ត​ដោយ​ក្រសួងសុខាភិបាល​រុ​ស្ស៊ី​​កាលពី​ថ្ងៃ​ទី​ ២១ ​ឧសភា ជាមួយ​ការ​ចូលរួម​របស់​អ្នកជំងឺ ​៣៣០​ នាក់បច្ចុប្បន្ន​កំពុង​បានប្រព្រឹត្ត​ទៅ​។

ថ្នាំ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ធំធេង ក្រោយ​ការ​សាកល្បងដែល​ធ្វើ​ដោយ​មជ្ឈមណ្ឌល​សុខា​ភិបាល​ និង​ស្រាវជ្រាវ​រុ​ស្ស៊ី​ជា​ច្រើនក្នុង​នោះ​មាន​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ IVAN SETCHENOV ទីក្រុង​មូ​ស្គូ​និង​សាកលវិទ្យាល័យ​រដ្ឋ​ LOMONOSSOV​ ក្រុង​មូ​ស្គូ​៕

បកប្រែដោយ Pham Diep