leftcenterrightdel
វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៃក្រុមហ៊ុនឱសថ Sinovac នៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

ចែករំលែកនៅលើបណ្តាញសង្គមក្នុងស្រុក WeChat  SASAC បានឲ្យដឹងបន្ថែមទៀតថា ក្នុងការធ្វើតេស្តគ្លីនិក មានមនុស្សជាង ២,០០០ នាក់ត្រូវបានធ្វើតេស្តប្រភេទវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រវូហាន និងវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រ ទីក្រុងប៉េកាំង។

នាបច្ចុប្បន្ន ផលិតផលទាំងពីរនេះកំពុងធ្វើតេស្តគ្លីនិកដំណាក់កាលទី ២។ យោងតាម SASAC ប្រទេសចិននឹងអាចផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងទៅកាន់ទីផ្សារ នៅចុងឆ្នាំនេះឬដើមឆ្នាំ ២០២១។ ខ្សែរសង្វាក់ផលិត នៃវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រប៉េកាំងអាចផលិតវ៉ាក់សាំងប្រមាណពី ១០០ លានទៅ ១២០ លានកញ្ចប់/ឆ្នាំ៕

តាម vovworld