អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា រោគរាតត្បាតជាសាកល Covid-19 នៅតែបន្តជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសជាច្រើន រួមទាំងតំបន់ជម្លោះនានា។ អគ្គលេខាធិការអង្គការសហប្រជាជាតិឲ្យដឹងថា នៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ននេះ បណ្តាប្រទេស E10 ដើរ​តួនាទីយ៉ាងសំខាន់ និងអាចជម្រុញវិធានការជាក់លាក់ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy អញ្ជើញជាអធីបតីក្នុងកិច្ចពិភាក្សាក្រៅផ្លូវការជាលើកដំបូងរវាងឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស E10  ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូប​ថត៖ dangcongsan.vn)

បណ្តាប្រទេស E10 បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានអង្គការសហប្រជាជាតិ  ដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិជាផ្ទាស់ ដោយបានជួយបណ្តាប្រទេសក្នុងការទប់ទល់នឹងរោគរាតត្បាត Covid-19 ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា វៀតណាមរួមជាមួយបណ្តាប្រទេស E10 និងបណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្សេងទៀតនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​គ្នា និង​គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការទប់ទល់នឹងជំងឺរាតត្បាត និងការជម្រុញការអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong