ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនៅប្រទេសលីបង់
កប.អនឡាញ - នាថ្ងៃទី ១៣ ឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអំពីស្ថានភាពនៅប្រទេសលីបង់។
    |
 |
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនៅប្រទេសលីបង់ (រូបថត៖ UN) |
ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពរបស់ប្រទេសលីបង់។ ប្រទេសទាំងនេះបានសង្កត់ធ្ងន់ថា ការធានាស្ថិរភាពនៅប្រទេសលីបង់បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ព្រមទាំងគាំទ្ររដ្ឋាភិបាលលីបង់ដែលបានអនុវត្តការកំណែទម្រង់ក៏ដូចជាអនុវត្តវិធានការជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ ប្រទេសទាំងនេះក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រប្រទេសលីបង់។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសំដែងការគាំទ្រចំពោះវិធានការនានាដែលអនុវត្តដោយរដ្ឋាភិបាលលីបង់ ដើម្បីឆ្លើយតបនឹងសេចក្ដីប្រាថ្នារបស់ប្រជាជន ព្រមទាំងបញ្ជាក់ថា អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យរបស់ប្រទេសលីបង់ គួរតែត្រូវបានគោរព និងអនុវត្តយ៉ាងពេញលេញ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យបណ្តាប្រទេសទាំងក្នុង និងក្រៅតំបន់ និងអង្គការអន្តរជាតិនានាបន្តជួយគាំទ្រប្រទេសលីបង់៕
បកប្រែដោយ Pham Diep