leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vnanet.vn)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបំផុសផែនការមនុស្សធម៌មួយ  ដែលមានតម្លៃ ២ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺរាតត្បាត COVID -19 នៅតាមប្រទេសដែលងាយរងគ្រោះបំផុតនៅលើពិភពលោក។

ថ្លែងសុន្ទរកថា នាថ្ងៃទី ២៥ ខែមិនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា "COVID -19 កំពុងគំរាមកំហែងដល់មនុស្សជាតិទាំងអស់ ដូច្នេះមនុស្សជាតិទាំងអស់ត្រូវតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ការទប់ទល់ដាច់ដោយឡែករបស់ប្រទេសនីមួយៗ គឺមិនគ្រប់គ្រាន់ឡើយ។ យើងត្រូវជួយមនុស្សរាប់លាននាក់ ជាពិសេសគឺមនុស្សដែលងាយរងគ្រោះ ហើយខ្វះសមត្ថភាពការពារខ្លួនឯងផងដែរ"៕

តាម vovworld